ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ គ្រឿងអលង្ការ ស្រាប្រណីត និងផលិតផលជាច្រើនទៀត នឹងបង្ហាញជូននៅណាហ្គាវើលដ៍
16-07-2025 17:15
(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយនឹងរៀបចំ «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព» កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះ សូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនយីហោសម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿងអលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត។

បង្ហាញដោយមានការសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗរបស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire Collective, Hides & Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈានមុខរបស់ខ្មែរ (Bertie) «កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» ផ្តល់ឱកាសសម្រាប់សាធារណជនជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ដឹងពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។
សាធារណជននឹងបានឈ្វេងយល់តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំតាមរយៈការផ្តល់សិក្ខាសាលា ការបង្រៀន និងការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យចុះឈ្មោះជាមុន។
ការបង្ហាញផលិតផលនៃយីហោនីមួយៗនឹងធ្វើឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់ពីរបៀបរស់នៅប្រកបគុណភាពនាសម័យបច្ចុប្បន្នដោយពួកគេ នឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិក នៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿងអលង្ការគ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ ដែលស័ក្តិសមជាមួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។